All Posts in Category

News

ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ឌូ​បៃ​កំពុង​ជួបប្រទះ​វិបត្តិ​ដោយសារ​ការ​ផ្គត់ផ្គង់​លើស​

ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ឌូ​បៃ​កំពុង​ជួបប្រទះ​វិបត្តិ​ដោយសារ​ការ​ផ្គត់ផ្គង់​លើស​ ដោយ​ Donald​ Lee​ ភ្នំ​ពេញៈ​ យោង​តាម​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ពិភពលោក​ UBS​ បានឱ្យ​ដឹង​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ឌូ​បៃ​កំពុង​ជួប​វិបត្តិ​ ដោយសារ​ចំនួន​ផ្គត់ផ្គង់​លើស​តម្រូវការ​បន្ថែម​ទៀត​។ បើ​ទោះបីជា​អាជ្ញាធរ​ទី​ក្រុង​ឌូ​បៃ​ ព្យាយាម​ទប់ស្កាត់​កំណើន​ពពុះ​ផុយ​ស្រួយ​ និង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ ក្នុង​ទីផ្សារ​អចលនទ្រព្យ​ខ្លួន​ក៏ដោយ​ ក៏​ទីផ្សារ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ការ​ផ្គត់ផ្គង់​លើសកម្រិត​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ UBS​ក្នុង​ឆ្នាំ​ ២០១៩​។ របាយការណ៍​បាន​និយាយ​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅ​ឌូ​បៃ​ បាន​រីក​ដុះដាល​នៅចន្លោះ​ឆ្នាំ២០១០​ និង២០១៤​ ដែល​គាំទ្រ​ដោយ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ជំរុញ​ដោយ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​”។ ដើម្បី​ការពារ​ការ​កើន​ឡើង​កំ​ហុ​គនេះ​ អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​តម្លៃ​ជួញដូរ​អចលនទ្រព្យ​ខ្ពស់​ជាង​មុន​ និង​ស្តង់ដារ​ប្រាក់កម្ចី​តឹង​រឹង​។ ហេតុដូច្នេះ​ តម្លៃពិត​ប្រាកដ​បាន​ធ្លាក់ចុះ​ជិត៣៥ភាគរយ​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៤​ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ចុះ​ខ្សោយ​។ បើ​ទោះបីជា​តម្លៃ​អចលនទ្រព្យ​ ដែល​ផ្គត់ផ្គង់​លើស​តម្រូវការ​ ក៏​តម្លៃ​អចលនទ្រព្យ​នៅតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​សមរម្យ​។ នេះ​បើ​យោង​តាម​ UBS​ ។…

Read more