All Posts in Category

News

អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​

អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​ ដោយៈ​ រ៉ា​ណេត​ ភ្នំ​ពេញៈ​ ផ្ទុយពី​ការ​លើកឡើង​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ កំពុងតែ​ជួប​សភាព​ទ្រឹង​ និង​ធ្លាក់ចុះ​នោះ​ ក្រុម​អ្នកជំនាញ​និង​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ផ្ទាល់​សុទ្ធតែ​បាន​អះអាង​ថា​ អចលនទ្រព្យ​កម្ពុជា​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ ដោយ​មិនទាន់​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ឱនភាព​នោះ​ទេ​ ជាពិសេស​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ “បើ​យើង​មើល​ពី​តម្រូវការ​ និង​ភាព​ជាក់ស្ដែង​ នៃ​កា​រប​ញ្ជារ​ទិញ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ គឺ​នៅតែ​មានដំណើរ​ការ​ល្អ​ដដែល​ ដោយ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ ដែល​មាន​ដូចជា​វិស័យ​ដីធ្លី​ និង​វិស័យ​លំនៅ​ដ្ឋាន​ជាដើម​”។ សម្រាប់​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ ដែល​ឈរ​លលេ​ខរៀង​បន្ទាប់ពី​អ្នក​វិនិយោគ​ចិន​ ដែល​ឈរ​នៅ​លំដាប់​លេខ១នៅ​កម្ពុជា​នោះ​ បច្ចុប្បន្ន​ឃើញ​មាន​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន​ កូរ៉េ​ ដែល​កំពុងតែ​មាន​សកម្មភាព​…

Read more

រដ្ឋាភិបាល​ត្រៀម​ថវិកា​ជិត៥០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗសម្រាប់​ថែទាំ​ និង​ស្ថាបនា​ផ្លូវ​ថ្មី​

រដ្ឋាភិបាល​ត្រៀម​ថវិកា​ជិត៥០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗសម្រាប់​ថែទាំ​ និង​ស្ថាបនា​ផ្លូវ​ថ្មី​ ដោយ ​វុត្ថា​ ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកាជាតិ​ ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗសម្រាប់​ថែ​រទាំ​ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ រួមមាន​ ផ្លូវជាតិ​ ផ្លូវដែក​ និង​ កំពង់ផែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ ស៊ី​មសូរិ​យា​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ថវិ​កាបំ​រ៉ុ​ងនេះ​ មាន​ថវិកាជាតិ​ប្រមាណ២០០លាន​ដុល្លារ​ ថវិកា​ជា​ជំនួយ​ពី​ដៃ​គូរ​អភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ សរុប​ទាំងអស់​មាន​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ។ សម្រាប់​ឆ្នាំ​ខ្លះ​ក៏​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​មាន​ថវិកា​ប្រមាណ​តែ ៣០០លាន​ដុល្លារ​ ទៅ៤០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​យក​ទៅ​ថែទាំ​ ជួសជុល​ និង​ស្ថាបនា​ផ្លូវ​ទាំងនោះ​ ព្រោះ​វា​អាស្រ័យ​លើ​ជំនួយ​ឬឥណទាន​ពី​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។ លោក​ស៊ុន​ ចាន់​ថុល​ទេស​រដ្ឋមន្ត្រី​…

Read more

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​ ដោយៈ​ រ៉ា​ណេត​ ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ធំ​ និង​ល្បីឈ្មោះ​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​IQI​ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​ ដែល​កាន់តែ​បង្ហាញ​ពី​ភាពរឹងមាំ​ និង​សក្ដានុពល​លើ​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​។ ខណៈ​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​រីកចម្រើន​ ជាពិសេស​ ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង់​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ លំដាប់​ពិភពលោក​ជាច្រើន​បាន​ចូល​មក​បង្ហាញ​វត្តមាន​ជាបន្តបន្ទាប់​ នៅក្នុង​ទីផ្សារ​មួយ​នេះ​ ក្នុង​នោះ​រួមមាន​ដូចជា​ ក្រុមហ៊ុន​ Century21​, ក្រុមហ៊ុន​CBRE​, ក្រុមហ៊ុន​ KW​ (Keller​ Williams​) ក្រុមហ៊ុន ​Knight​ Frank​ រួម​ជាមួយនឹង​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ប្រឹក្សា​ IQI​ ដែល​ទើបតែ​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩​។ លោក​…

Read more

ក្រុមហ៊ុន​ OCIC ​កំពុង​សិក្សា​សាងសង់ផ្លូវ​ក្រោម​ទន្លេ​ចេញពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់ទីក្រុង​ថ្មី​

ក្រុមហ៊ុន​ OCIC ​កំពុង​សិក្សា​សាងសង់ផ្លូវ​ក្រោម​ទន្លេ​ចេញពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់ទីក្រុង​ថ្មី​ ដោយ​ យិន​ លាង​គង់​ ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគទុន​អនិក​ជន​កម្ពុជា​ ហៅ​កាត់ ​OCIC ​កំពុង​សិក្សា​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ចេញពី​ទីក្រុង​កោះ​ពេជ្រ​ ទៅកាន់​ទីក្រុង​កោះ​នរា​ ដែល​ជាទី​ក្រុង​ថ្មី​មួយ​នឹង​លេចឡើង​នៅ​តាម​ដងទន្លេ​មេគង្គ​ក្រោម​នា​ពេល​ខាងមុខ​។ ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំ​ពុង​សិក្សា​លទ្ឋ​ភាព​សាងសង់​ស្ពាន​ និង​ផ្លូវ​ក្រោម​ទន្លេ​ ឆ្ពោះ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរា​ ដែល​បាន​និង​កំពុង​ចាក់​ដី​ និង​ថ្ម​បំពេញ​លើ​ទីតាំង​ដែល​ជា​កោះ​ចាស់​ ហើយ​ត្រូវ​បាក់​ស្រុត​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​។ ​លោក​បន្ត​ថា​ ការសិក្សា​នេះ​ ស្ថិត​ក្នុង​ជម្រើស​ចំនួន​ពីរ​ ទី១​ សាងសង់​ស្ពាន​យោង​ដោយ​ខ្សែ​ឬកាប​ ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​ពីរ​ទៅ​ពីរ​មក​បាន​ ហើយ​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ១០០០ម៉ែត្រ​ និង​គ្រោង​ចំណាយ​ទឹកប្រាក់៦០​ ទៅ៧០លាន​ដុល្លារ​អាមេរិក​ និង​ជម្រើស​ទី២​ គឺ​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ ដែល​មាន​ប្រវែង​និង​ទំហំ​ផ្លូវ​ដូចគ្នា​ ប៉ុន្តែ​ការ​ចំណាយ​អាច​ប្រើប្រាស់​ថវិកា​ រហូតដល់២០០លាន​ដុល្លារ​អាមេរិក​។…

Read more

The Sales Playbook to Social Selling

The Sales Playbook to Social Selling With nearly half the world’s population now active on social media, social selling is more relevant than ever. Sales leaders who’d rather be ahead of the curve than chasing it would…

Read more