តើវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ន និងទៅអនាគតទៅជាយ៉ាងណា?
តើវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ន និងទៅអនាគតទៅជាយ៉ាងណា?
ដោយ វុត្ថា
ភ្នំពេញៈ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា លើកឡើងពីវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខ និងនៅតាមបណ្តាទីកន្លែងផ្សេងៗទៀតរបស់ទីក្រុងភ្នំពេញ នៅពោពេញទៅដោយសក្តានុពលខ្ពស់ ស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។
លោកបានថ្លែងថា ទីក្រុងភ្នំពេញ បណ្តុំទៅដោយអ្នកស្នាក់នៅប្រមាណ២.៥លាននាក់ មកពីតាមបណ្តាខេត្ត-ក្រុងនានារបស់ប្រទេសកម្ពុជា និងជបរទេសដែលទេសប្រមាណជិតមួយលាននាក់មកស្នាក់នៅ និងប្រកបរបរនៅក្នុងទីក្រុងភ្នំពេញ ដែលតាមទិន្នន័យសរុបប្រមាណជាង៣លាននាក់។
លោកពន្យល់ថា “កំណើនវិស័យអចលនទ្រព្យនៅតែមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់សម្រាប់កំណើននូវប្រជាពលរដ្ឋនខ្មែរ និងបណ្តាជនជាតិបរទេស។ ទីក្រុងភ្នំពេញបាន និងកំពុងពង្រីវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័យ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១ និងតាមដងទន្លេ” ។
លោកបញ្ជាក់ទៀតថា ម្យ៉ាងទៀត ក៏មានការអភិវឌ្ឍន៍ផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គឺមានការអភិវឌ្ឍន៍យ៉ាងគំហុកនៅក្នុងតំបន់ខាងត្បូងឈាងខាងលិចផងដែរ។ មានគម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើន បាននឹងកំពុងសាងសង់លំនៅឋានដែលមានតម្លៃធម្យម ក្រោមមធ្យម និងលើមធ្យមសម្រាប់ផ្គត់ផ្គត់ទីផ្សារផងដែរ។
លោកច្រឹក សុខនីមបន្ថែមទៀតថា ដោយឡែកមនុស្សជាច្រើន នៅតែមិនអាចមើលរំលងបាននោះគឺតំបនខាងជើង ឈាងខាងលិចរបស់រាជធានីភ្នំពេញជាពិសេស ម្តុំខណ្ឌសែនសុខ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លំនៅឋាន និងអគារខ្ពស់ៗជាច្រើន។
លោកបញ្ជាក់ថា “ការនេះបានធ្វើឱ្យតម្លៃ និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យរបស់ទីក្រុងភ្នំពេញ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងបាននឹងកំពុងរីកលូតលាស់តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗដូចជា គម្រោងផ្សារទំនើបអេអន គម្រោងអភិវឌ្ឍន៍ជីបម៉ុង គម្រោងវិមានភ្នំពេញ គម្រោងអង្គរភ្នំពេញ និងគម្រោងផ្សេងៗទៀតជាច្រើន” ។
លោកបញ្ជាប់បន្ថែមទៀថា កំណើនទាំងអស់នេះ បាននឹងកំពុងរុញច្រានដល់ការផ្គត់ផ្គត់លំនៅឋាន នៅក្នុងទីក្រុងភ្នំពេញ ហើយកំណើននេះនៅតែបន្តរីកចំរើនបន្ថែមទៀត និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំរើដល់ការផ្គត់ផ្គង់ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព។
លោកបន្តដោយគូសបញ្ជាក់ថា បើទោះបីស្ថិតនៅក្នុងបញ្ហាប្រឈមខ្លះក៏ដោយ ប៉ុន្តែគម្រោងលំនៅឋានដែលបានសាងសង់រួចរាល់ ត្រូវបានដាក់ចូលទៅក្នុងទីផ្សារ ហើយលក់អស់ពីស្តុក ជាមួយគ្នានេះ កំណើននេះនៅតែបន្តមានឥទ្ធិពល និងសក្តានុពល ស្របពេលដែលតម្លៃវិញ ក៏នៅមានស្ថានភាពធូថ្លៃនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។ វិស័យនេះ នៅតែមានស្ថេរភាព និងអភិវឌ្ឍន៍ឆ្ពោះទៅមុខបន្ថែមទៀត៕
The post តើវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ន និងទៅអនាគតទៅជាយ៉ាងណា? appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area