News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ត្រូវគិតអ្វីខ្លះមុន​នឹងជួលការិយាល័យ


ប្រសិនបើអ្នកគឺជាម្ចាស់អាជីវកម្ម ហើយចង់ផ្លាស់ប្ដូរការិយាល័យថ្មី សំនួរសំខាន់ថាតើគួរទិញកន្លែងការិយាល័យឬជួលកន្លែងដែលមានស្រាប់។ វាពិតជាមានគុណសម្បត្តិនឹងគុណវិបត្តិដែលយើងត្រូវគិតពិចារណា។

See the source image

បច្ចុប្បន្នយើងសង្កេតឃើញ ក្រុមហ៊ុនមួយចំនួនបានផ្លាស់ប្ដូរទីតាំងការិយាល័យធ្វើការ នៅជា ផ្ទះល្វែងផ្ទះវីឡា  ហើយងាកចាប់អារម្មណ៍មកជួលទីតាំងការិយាល័យនៅអគារពាណិជ្ជកម្ម។ ទីកន្លែងការិយាល័យ ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​សម្រាប់​អ្នក​ជួល​ការិយាល័យ ដោយសារ​តែ​មាន​សន្តិសុខ​ ២៤ ម៉ោង កន្លែង​ចត​រថយន្ត ​និងមាន​ក្រុមហ៊ុន​ជា​ច្រើន នៅ​ខាង​ក្នុង​អគារ​ដែល​អាច​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​​កាន់​ តែ​ច្រើន​បន្ថែម​ទៀត។​ ការជួលការិយាល័យ មានភាពងាយស្រួល​និងសាកសមសម្រាប់អង្គភាព ឬអាជីវកម្មទើបចាប់ផ្តើមថ្មី។

អ្នកស្រី គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សា នៃ CBRE Cambodia បានបញ្ជាក់ថា​ ខណ្ឌដែលមានការផ្គត់ផ្គង់ការិយាល័យច្រើនជាងគេនៅរាជធានីភ្នំពេញ គឺខណ្ឌចំការមន ដូនពេញ និងទួលគោក។ អ្នកស្រីបានបន្តទៀតថា​ កត្តាដែលធ្វើអោយខណ្ឌទាំងនេះមានការអភិវឌ្ឍអគារការិយាល័យច្រើន គឺដោយសារ​ខណ្ឌទាំងនេះមានទីតាំងនៅចំកណ្ដាលរាជធានី និង​ជាខណ្ឌដែលមានសកម្មភាពពាណិជ្ជកម្មច្រើនជាងគេ។

អាជីវកម្មចាំបាច់ត្រូវតែមានការិយាល័យដើម្បីមើលទៅអាជីវកម្មនោះមានស្ថេរភាព ហើយវាក៏បានផ្ដល់នូវសេចក្ដីទុកចិត្តដល់អតិថិជន។ ដូច្នេះថាតើយើងត្រូវគិតអ្វីខ្លះមុខនឹងធ្វើការសម្រេច ចិត្តជួលការិយាល័យ

ខ្ទង់ចំណាយ

ជំហានដំបូងគឺត្រូវគិតពិចារណាថាតើក្រុមហ៊ុនរបស់យើងមានតម្រូវការរយះពេលជួលឬអាចចំណាយខ្ទង់ប៉ុន្មាន។ ជាការពិតការបើកការិយាល័យគឺត្រូវការចំណាយច្រើនរួចទៅហើយ ក្នុងនោះក៏ត្រូវចំណាយជាច្រើនផ្សេងទៀតដូចជា ទឹក​ អគ្គីសនី និងចំណតជាដើម។ ហេតុដូចនេះយើងត្រូវផ្អែកលើការ គណនាសម្រាប់ថវិការទាំងអស់ដែលត្រូវចំណាយ ដោយឈរលើមូលដ្ឋាននៃដំណើរអាជីវកម្មជារៀងរាល់ខែ។

See the source image

ទីតាំងដ៏ត្រឹមត្រូវ​

ការស្វែងរកនិងជ្រើសរើសតំបន់ណាដែលសាកសមនឹងអាជីវកម្មរបស់យើងដើម្បីជួលការិយាល័យ។ ការជ្រើសរើសតំបន់និងការិយាល័យណាដែលមានតម្លៃថោកគឺជារឿងដ៏ល្អ លើសពីនេះក៏ត្រូវគិតលើភាពងាយស្រួល ក្នុងការធ្វើដំណើរសម្រាប់ចូលទៅធ្វើការ និងងាយស្រួលដល់អតិថិជនធ្វើដំណើរនិងស្វែករក។

លិខិតធានាហិរញ្ញវត្ថុ

ទោះបីជាយើងមានលុយច្រើនក្នុងការជួលទិញការិយាល័យប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវការឯកសារដែលពាក់ព័ន្ធ ដើម្បីធានានូវកិច្ចសន្យាជួលប្រកបដោយសុវត្ថិភាពជាមួយក្រុមហ៊ុនរបស់យើង។ ដូច្នេះអ្វីដែលយើងត្រូវការគឺលិខិតបញ្ជាក់ពីធនាគារដើម្បីបង្ហាញថាក្រុមហ៊ុនរបស់យើងអាចទូទាត់ថ្លៃជួលក្នុងកិច្ចសន្យាទាំងអស់បាន។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property