News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ទៅលេងខេត្តមណ្ឌលគិរី កុំភ្លេចតំបន់ទេសចរណ៍ទាំង ០៣ នេះ!!


មណ្ឌលគិរី ជាខេត្តមួយស្ថិតនៅក្នុងភូមិភាគឦសានមានចម្ងាយ ៥២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះ ជាខេត្តដែលសម្បូរធនធានធម្មជាតិច្រើនជាងគេ មានផ្ទៃដីសរុប ១៤.២៨៨គីឡូម៉ែត្រក្រឡា ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សម្បូរដោយជ្រលងដងអូរជាច្រើន។

សម្រាប់ថ្ងៃនេះ Harbor Property នឹងនាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍ភូមិភាគឦសាននៃខេត្តមួយនេះ ដែលសំបូរទៅដោយកន្លែងទេសចរណ៍ពិសេសៗជាច្រើន ដោយក្នុងនោះមានតំបន់ទេស​ចរណ៍ធំៗ៣ទីតាំង ដែលមានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍នៅក្នុងខេត្តនេះ៖

See the source image

១. ដែនជម្រកសត្វព្រៃភ្នំព្រេច

ដែនជម្រកសត្វព្រៃភ្នំព្រេច ឬហៅកាត់ខ្លីៗ “ភ្នំព្រេច” មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃកែវសីមា ដែលមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡា។ ចំណុចពិសេសនេះតំបន់ទេសចរណ៍ភ្នំព្រេចនេះ គឹភ្ញៀវទេសចរណ៍អាចធ្វើដំណើរកម្សាន្ត ទេស្សានាទេសភាពបែបធម្មជាតិៗព្រៃភ្នំ ញ៉ាំអាហារ មើលសត្វ និងដំណើរថ្មើរជើងបែប Adventure ជាដើម។

បើយោងទៅការស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃWWF ដែនជម្រកសត្វព្រេចមានសត្វព្រៃយ៉ាងតិច ៣០ប្រភេទបានកំពុងរស់នៅដូចជា ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក និងអន្សងជាដើម។

No photo description available.

២. សហគមន៍អេកូទេសចរណ៍ដាក់ដាំ

«ដាក់ដាំ» ស្ថិតស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមសម្រាប់ភ្ញៀវដែលចូលចិត្តបោះតង់ ស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដំណើរកម្សាន្ត លេងទឹកជ្រោះ អូរផ្លាយ ទឹកធ្លាក់ដាក់ដាំ (ជ្រៃធំ) ទឹកជ្រោះ១២ជាន់ មើលថ្ងៃរៀបលិចជាដើម។

សូមបញ្ជាក់ផងដែរថា  នៅទីនេះអ្នកក៏អាចស្នាក់នៅ «ផ្ទះស្នាក់នៅសហគមន៍ទេសចរណ៍ដាក់ដាំ» ដោយអាចស្វែងយល់ពីការរស់នៅ ប្រកបរបរ និងភ្លក្សម្ហូបរសជាតិរបស់បងប្អូនជនជាតិដើម ព្នង ថែមទៀតផង។

បើនិយាយពី «ដាក់ដាំ» យើងក៏មិនភ្លេចនូវកន្លែងកម្សាន្ត «ភ្នំអណ្ដូងស្នេហ៍» ដែលបង្កប់នូវអត្ថន័យ និងទេសភាពល្អប្លែក ជាពិសេសអ្នកមានគូចង់ទៅសាងស្នេហ៍ ថតរូបលេងលើពីលើកំពូលភ្នំ។

See the source image

៣. តំបន់ទេសចរណ៍ពេញនិយម

សមុទ្រឈើបាយឆៅ៖ ស្ថិតនៅចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីក្រុង សមុទ្រឈើបាយឆៅ ជាកន្លែងអ្នកអាចគយគន់វាលព្រៃឈើផុតកន្ទុយភ្នែក អ្នកក៏អាចបោះតង់ ផ្ដិតយកទេសភាពព្រៃភ្នំ និងទទួលយកអារម្មណ៍ ផឹកកាហ្វេលើភ្នំ។

ភ្នំដោះក្រមុំ៖ ចម្ងាយត្រឹមតែ ២គីឡូប៉ុណ្ណោះ អ្នកអាចទៅដល់ភ្នំនេះ! ខុសប្លែកពីសមុទ្រឈើបាយឆៅ ក្រៅពីអាចគយគន់ទិដ្ឋភាពព្រៃឈើមើលពីលើកំពូលភ្នំ មើលថ្ងៃរៀបលិច/រះ ហើយ អ្នកក៏អាចក្រឡេកឃើញទេសភាពក្រុងសែនមនោរម្យបានទៀតផង។ កុំភ្លេចថតរូប «ខ្ញុំស្រឡាញ់មណ្ឌលគិរី» ផងណា៎!!ទឹកជ្រោះប៊ូស្រា៖ គ្រាន់តែនិយាយពីតំបន់ទេសចរណ៍នៅ មណ្ឌលគិរី គេមុខជានឹកឃើញទៅដល់រមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះជាក់ជាពុំខាន។

ស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រពីក្រុង ទឹកជ្រោះប៊ូស្រារំលេចនូវទេសភាពទឹកធ្លាក់ថ្លាយ៉ុងកម្ពស់ ១៥ម៉ែត្រ លាយលំជាមួយសំឡេងសត្វយំកងរំពង។ នៅជុំវិញទឹកជ្រោះនេះក៏មានកញ្ចុះសម្រាប់ភ្ញៀវសម្រាក និងទទួលទានអាហារថែមទៀត។

មណ្ឌលគិរីជាខេត្តមួយដែលមានសក្តានុពលខ្លាំង ហើយក៏ជាខេត្តដែលបានដាក់បញ្ចូលក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានី តំបន់ឆ្នេរ និងតំបន់សៀមរាបផង។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ៧ ខែមេសា បានចេញសេចក្ដីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» ។ នេះជាសេចក្ដីប្រកាសមួយ ដែលយើងអាចសម្លឹងឃើញថា សក្ដានុពលខេត្តនេះនឹងមានសន្ទុះខ្លាំង រីឯទីផ្សារអចលនទ្រព្យរួម អាចនឹងរំពឹងមានទីផ្សារកាន់តែខ្ពស។

គួរបញ្ជាក់ផងដែរថា នាថ្ងៃចូលឆ្នាំខ្មែរនេះ ១៤-១៥-១៦ ភ្ញៀវទេសចរណ៍បានទៅលេងកម្សាន្តខេត្តមណ្ឌលគិរី មានចំនួន ប្រមាណ២ម៉ឺននាក់ ដែលនេះជាសញ្ញាវិជ្ជាមានបន្ទាប់ពីការរងផលប៉ះពាល់ដោយជំងឺកូវីដជាង ០២ឆ្នាំមកនេះ៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property