រមណីយដ្ឋានស្ទឹងភេ៖ កន្លែងបន្ធូរអារម្មណ៍ដ៏ទាក់ទាញបំផុតនៅខេត្តកំពត
ធ្វើដំណើរចុះពីថ្នល់ជាតិលេខ៤១ត្រង់គីឡូម៉ែត្រលេខ៥៧ បត់ស្តាំមកចំងាយប្រហែល៧គីឡូ ម៉ែត្រនឹងមកដល់ទីតាំងរមណីយដ្ឋានមួយដែលមានឈ្មោះថា រមណីយដ្ឋានស្ទឹងភេ ស្ថិតនៅ ទីតាំងស្ថិតនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ លោកអ្នកអាចធ្វើដំណើរតាម មធ្យោបាយ រថយន្ត ឬម៉ូតូ នៅតាមផ្លូវយើងអាចមើលឃើញ ទេសភាពភូមិតូចៗ វាលស្រែ និងចំការរបស់ប្រជាជនដែលនៅអមសងខាងផ្លូវចូលទៅកាន់រមណីយដ្ឋាននានា។
រូបភាព៖ រមណីយដ្ឋាន ស្ទឹងភេ-Stung Phe Resort
រីករាយថ្ងៃចុងសប្តាហ៍មកលេងកំសាន្តរមណីយដ្ឋានស្ទឹងភេបែបទេសចរណ៍សហគមន៍ ខ្យល់បរិសុទ្ធ អមដោយទឹកស្ទឹងអមដោយភ្នំ ប្រៀបបានដូចជាគំនូរ នេះជារមណីយដ្ឋាន ធម្មជាតិមួយដែលធ្វើឲ្យលោកអ្នកមិនអាចបំភ្លេចបាន។
សម្រាប់អ្នកដែលបានធ្លាប់បានទៅទីនោះ បានចែករំលែកបទពិសោធន៍ខ្លះថា នៅពេលបានមកដល់ភ្លាមយើងនឹងមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់ ដោយស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធយ៉ាងស្រស់ស្រាយ។ ភ្ញៀវអាចធ្វើការកម្ម៉ង់ម្ហូបអាហារ បែបធម្មជាតិយ៉ាងឆ្ងាញ់ពិសារនៅលើកញ្ចុះដែលគេបានសង់នៅលើទឹកស្ទឹងនោះទៀតផង។
ទេសភាពទឹកស្ទឹងព្រៃព្រឹក្សា និងទេសភាពភ្នំមើលពីចំងាយ លោកអ្នកអាចធ្វើការជិះទូក កៃយាក់ជាមួយនឹងស្ទឹងទឹកថ្លាឈ្វេង។ នៅទីនេះមិនត្រឹមតែជារមណីយដ្ឋានដែលផ្តល់ជូននូវអាហារប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរណ៍ទាំងអស់អាចស្នាក់នៅទីនេះបានផងដែរ ដោយមានការផ្តល់ជូនតង់សម្រាកនៅទីនោះបានផងដែរ។
ពេលវេលាដែលល្អសម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅរមណីយដ្ឋានស្ទឹងភេនោះ គឺពេលរសៀល ព្រោះយើងអាចទន្ទឹងរង់ចាំមើលថ្ងៃលិចដ៏ស្រស់ស្អាត។
កំពតគឺជាខេត្តមួយដែលមានសក្តានុពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ សូមរំលឹកផងដែរថា កាលពីបុណ្យអុំទូក និងឱកាសចុងសប្ដាហ៍នាពេលកន្លងមកថ្មីៗនេះ អ្នកទេសចរផ្ទៃក្នុងជាង ១ លានបានចេញដើរកម្សាន្ត នៅក្នុងនោះខេត្តកំពត ទទួលបានភ្ញៀវទេចរជាង ១០ ម៉ឺននាក់៕
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633