វិភាគ៖ ឆ្នាំ ២០១៩ ត្រៀមបញ្ចប់ជាមួយការនាំមកនូវឱកាសមាសក្នុងវិស័យអចលនទ្រព្យ
វិភាគ៖ ឆ្នាំ ២០១៩ ត្រៀមបញ្ចប់ជាមួយការនាំមកនូវឱកាសមាសក្នុងវិស័យអចលនទ្រព្យ
ដោយ ម៉ាណេត
ភ្នំពេញ៖ បើទោះបើជាមានកតា្តគំរាមកំហែងពីក្រៅ និងស្ថានភាពរអាក់រអួលខាងក្នុងបន្តិចបន្តួចក៏ដោយ ក៏វិស័យអចលនទ្រព្យកម្ពុជានៅតែទទួលបានកំណើនការវិនិយោគល្អប្រសើរ និងរំពឹងថានឹងបញ្ចប់ដោយវិជ្ជមានសម្រាប់ពេញមួយឆ្នាំ ២០១៩។
កម្ពុជាបានទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៩ឆ្នាំ ២០១៩នេះ មានចំនួនជាង ៦៤៩៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៤,៧៣ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះ។កត្តាគំរាមកំហែងពីក្រៅមានដូចជាបញ្ហាញសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលក្រុមហ៊ុនអ្នកវិភាគគិតថា ក្រុមវិនិយោគិនបរទេស ដូចជា ចិន និងអាមេរិក នឹងត្រៀមទុនបម្រុងដើម្បីទប់ទល់នឹងបញ្ហានេះជាជាងធ្វើការវិនិយោគ។
ការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុបមិនបង្កផលប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា ខណៈកម្ពុជាត្រូវពង្រឹងបទបញ្ញាតសំណង់បន្ថែមដើម្បីទាញយកការវិនិយោគបន្ថែមពីបរទេស។ នេះបើយោងតាមអ្នកជំនាញក្នុងស្រុក។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងក្នុថា ទាក់ទងនឹងការគំរាមកំហែងពីខាងក្រៅដូចជា ការដកប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប វានៅតែមានឳកាស និងពេលវេលាក្នុងការចរចាក្នុងទទួលបានវាមកវិញ ហើយចំណែកសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបង្កើតឳកាសជាច្រើនដល់កម្ពុជា។
ទាក់ទងនឹងបញ្ហាសង្គ្រាមពាណិជ្ជកម្ម លោក ឱ្យដឹងថា “ដូច្នេះថ្មីៗនេះ យើងឃើញរោងចក្រផលិតកម្មចិនជាច្រើនកំពុងសម្លឹងរកកន្លែងវិនិយោគនៅទីនេះ ហើយទីតាំងវិនិយោគផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម ដោយតម្លៃកម្លាំងពលកម្មនៅទីសមរម្យ ខណៈកម្ពុជាក៏តម្លៃកម្លាំងពលកម្មសមរម្យដែរក្នុងការប្រកួតប្រជែងជាមួយវៀតណាមដើម្បីទាញយកវិនិយោគក្រៅប្រទេស។
ទោះបីជាយ៉ាងក៏ដោយ លោក បានបន្តថា “កិច្ចការសំខាន់ដែលយើងត្រូវធ្វើដើម្បីទាក់ទាញវិនិយោគផ្សេងទៀតក្រៅពីប្រទេសចិនគឺរៀបចំសមត្ថភាពបទបញ្ញាតរបស់យើងឱ្យបានប្រសើរ ហើយធ្វើឱ្យកាន់តែប្រសើរឡើងនូវអ្វីដែលយើងមានក្នុងប្រទេស”។កង្វះខាតបទបញ្ញាតទាក់ទងគុណភាពសំណង់ និងការអនុញ្ញាតលក់ ហើយបើអ្វីទាំងអស់នេះត្រូវបានធ្វើប្រសើរឡើង វានឹងធ្វើឱ្យវិនិយោគិនផ្សេងៗទៀតមានទំនុកចិត្តក្នុងវិនិយោគនៅទីនេះ និងដាក់ទុនរបស់ពួកគេនៅផងដែរ។
សម្រាប់ផលចំពេញពីសង្គ្រាមពាណិជ្ជកម្ម កាលពីពេលថ្មីៗ ប្រធានក្រុមហ៊ុនផលិតកង់ធំបំផុតរបស់អាមេរិក Kent International បានមកដល់កម្ពុជា ដើម្បីស្វែងរកទីតាំងសម្រាបង់ការសាងសង់រោងចក្រ ខណៈក្រុមហ៊ុនរងចាំការវិវត្តន៍ចុងក្រោយនៃចាំការចរចារពាណិជ្ជកម្មវាងអាមេរិក និងចិន។
លោក Arnold Kamler ប្រធានក្រុមហ៊ុនកង់អាមេរិក Kent International បានប្រាប់សារព័ត៌មាន Fox Business ដែលមានមូលដ្ឋាននៅអាមេរិកកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសម្លឹងទីតាំង ដើម្បីរៀបចំរោងចក្រកង់នៅកម្ពុជា ខណៈក្រុមហ៊ុនក៏រងចាំការចរចារវាងអាមេរិក និងចិននាពេលខាងមុខ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនផលិតដែកធំជាងគេទីពីរលើពិភពលោកមួយក៏បានសម្លឹងមើលការផ្លាស់ប្តូររោងចក្ររបស់ខ្លួនពីទីក្រុងស៊ីនជាំង (Xinjiang)នៃប្រទេសចិន មកបង្កើតមូលដ្ឋានផលិតនៅកម្ពុជា។រដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំ ឲ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិកត្រូនិកគ្រប់ប្រភេទក្នុងនិងក្រៅប្រទេស។
សាលារាចរណ៍ណែនាំនេះ ត្រូវបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។ សម្រាប់បញ្ហានេះក៏បានធ្វើឱ្យវិនិយោគិនចិនមួយចំនួនចាកចេញកម្ពុជា ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា វាមានផលប៉ះពាល់តិចតូចដល់វិស័យជួល ប៉ុន្តែវាមិនប៉ះពាល់ទាំងស្រុងដល់វិស័យអចលនទ្រព្យនោះទេ ហើយនាពេលខាងមុខនឹងអ្នកវិនិយោគធំៗផ្សេងៗចូលមកជាបន្តបន្ទាប់ ដោយកម្ពុជារក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅក្នុងតំបន់។
ដោយឡែកក៏មានការលើកឡើងពីសំណាក់ជំនាញវិស័យអចលនទ្រព្យនៅកម្ពុជា មិនត្រឹមតែភ្នំពេញដែលមានការរីកចម្រើននោះទេ នៅតាមបណ្តាសំខាន់មួយចំនួនក៏មានរីកចម្រើនផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ ប៉ុន្តែផ្នែកសំខាន់ៗនៅក្នុងវិស័យនេះនៅតែសម្រេចបានកំនើនសមរម្យមួយ ដូចជាផ្នែកលំនៅដ្ឋាននឹងអាចសម្រេចបាន១០ទៅ១៥ភាគរយ តម្លៃដីធ្លីអាចហក់ឡើងដល់១៥ភាគរយ តម្រូវការការិយាល័យអាចសម្រេចបានកំនើន១៥ទៅ២០ភាគរយ។
ចំនែកខុនដូ នឹងមានការផ្គង់ផ្គង់ចូលទីផ្សារច្រើន ហេតុនេះតម្លៃនឹងមិនកើនឡើងនោះទេ តែតម្រូវការអាចកើនក្នុងចន្លោះ៥ទៅ៧ភាគរយ។
លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដោយសារតម្លៃសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ជាមូលដ្ឋានដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យនេះ”។ លោកបន្តថា កំនើនក្នុងវិស័យនេះ មានសុខភាពល្អជាងមុន ទោះជាអត្រាតម្លៃស្ថិតក្នុងកំនើនមធ្យមក្តីសម្រាប់ឆ្នាំ២០១៩ ខាងមុខ”។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិលោកវ៉ា វីរៈនាយកប្រតិបត្តិនៃក្រុមហ៊ុន Century21Fortuna Investment បានសម្តែងសុទិដ្ឋិនិយមផងដែរថា ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ លោកនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដែលនឹងបន្តមានភាពរីកចម្រើនខ្លាំងថែមទៀត ពិសេសតម្លៃដីធ្លីនឹងបន្តហក់ឡើងមួយកម្រិតទៀត នៅក្នុងទីក្រុង ជាយក្រុង និងបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដូចជា ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុងជាដើម។លោកបន្តថា “ចរន្តទិញលក់ដីធ្លីនឹងមានការកើនឡើង ហេតុនេះតម្លៃដីធ្លីនឹងសម្រេចបានកំនើនខ្ពស់បន្ថែមទៀត”៕
The post វិភាគ៖ ឆ្នាំ ២០១៩ ត្រៀមបញ្ចប់ជាមួយការនាំមកនូវឱកាសមាសក្នុងវិស័យអចលនទ្រព្យ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area