ទេសចរណ៍លាក់ខ្លួនស្រុកល្វាឯមដ៏ទាក់ទាញដែលអ្នកមិនធ្លាប់ដឹង
នាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរកំសាន្តមិនចាំបាច់ទៅណាឆ្ងាយនោះទេ តោះ!ទៅ លេងនៅជាយៗក្រុងភ្នំពេញក៏បានដែរ Harbor Property នឹងនាំលោកអ្នកទៅត្រើយម្ខាងនៃក្រុង ដែលតែងតែឆ្លងកាត់ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ថាមានកន្លែងលេងកំសាន្ត ឬលំហែកាយនោះទេ។
ហាងកាហ្វេ Sroyal Café & Pub
ហាងកាហ្វេមួយកន្លែងទើបបើកថ្មីដែលស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល នោះគឺហាងកាហ្វេទំនើបស្រយាល (Soryal Cafe & pub) ។ ដើម្បីទៅដល់ទីនោះ បាន លោកអ្នកត្រូវឆ្លងសាឡាងអរិយក្សត្រ ហើយបន្តដំណើរប្រមាណ២គីឡូម៉ែត្រ បត់ស្តាំត្រង់ ចំណុចវត្តពេជ្រម្កុឌ រួចជិះតាមផ្លូវនោះចំងាយប្រមាណ៦គីឡូម៉ែត្រ រួចជិះតាមផ្លូវចំងាយ៦គីឡូ ម៉ែត្រកាត់វត្តសុវណ្ណតេជោ ឆ្លងស្ពានបេតុងមួយនោះ លោកអ្នកនឹងឃើញហាងកាហ្វេនេះហើយ។
ចំណុចពិសេសនៃហាងកាហ្វេនេះគឺការតុុបតែងដោយមានលក្ខណៈបែបទំនើប ជាមួយផ្ទះ ដើមឈើខ្ពស់ផុតពីដីដែលជាសំគាល់នៃហាងកាហ្វេស្រយាល់តែម្តង។ ជារួម ការតុបតែង ហាង និងបរិបទនៃហាងកាហ្វេនោះគឺបែបបរិយាកាសបើកចំហ (Outdoor) ដែលស្របតាម មនុស្សសម័យថ្មី។ ហាងកាហ្វេនេះបើកទទួលភ្ញៀវចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៦ល្ងាច ម្ហូបប្រចាំហាងដែលលក់ដាច់ជាងគេនោះគឺគុយទាវឆាបង្គា និងឆាម្រះព្រៅ។
សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត
បន្ទាប់ពីបានញ៉ាំអាហារដ៏ឆ្ងាញ់ជាមួយនឹងកាហ្វេដ៏ឈ្ងុយហើយនោះ យើងបន្តដំណើរកំសាន្ត កន្លែងទេសចរណ៍បែបវប្បធម៌នោះគឺសហគមន៍ល្ខោនខោលវត្តស្វាយអណ្តែង ដែលស្ថិតនៅ ក្នុងវត្តស្វាយអណ្តែតផ្ទាល់តែម្តង។ មានទីតាំងស្ថិតនៅ ភូមិតាស្កត ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ចំងាយប្រមាណ១០គីឡូម៉ែត្រពីភ្នំពេញ។
អ្វីដែលពិសេសនិងមិនអាចកាត់ថ្លៃបាននោះគឺត្រង់ថាវត្តនេះជាសហគមន៍ល្ខោនខោលតាំងពី បុរាណកាលតរហូតដល់សព្វថ្ងៃនេះ ដែលគេស្គាល់ថាជាល្ខោនខោលវត្តស្វាយអណ្តែង។ កាលពី២ឬ៣ឆ្នាំមុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសាងសង់រោងល្ខោនដ៏ស្រស់ស្អាតរឹងមាំធ្វើពីស៊ីម៉ងត៍ថ្មីមួយកន្លែងឲ្យក្រុមល្ខោនវត្តស្វាយអណ្តែតនេះសម្រាប់ជួបជុំហាត់សម និងសម្តែងតាមកាលវេលាជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកអញ្ជើញទស្សនាការសម្តែងល្ខោនខោលក៏ដូចជាមើលការហាត់សមរបស់អ្នករបាំដែលរស់នៅក្នុងសហគមន៍ផ្ទាល់បានផងដែរ។
Maya Village
ផ្ទះស្នាក់ភូមិម៉ាយ៉ា (Maya Village) មានទីតាំងស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មានចំងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ចំលងអរិយក្សត្រ។ ដូចបានរៀបរាប់ខាងលើ ល្វាឯមមានកន្លែងល្អៗដែលបានលាក់ខ្លួន តួយ៉ាងផ្ទះស្នាក់ម៉ាយ៉ា ប្តូរបរិយាកាសនៅទីក្រុងមកកាន់ជនបទដោយហ៊ុំព័ទ្ធដោយចំការស្វាយ និងដំណាំហូបផ្លែជុំវិញផ្ទះ ដើមឈើហូបផ្លែជាច្រើនដុះពោរពេញត្រឈឹងត្រឈៃ។ ផ្ទះស្នាក់នេះស្ថិតនៅក្នុងដីជិតមួយហិកតា ដោយមានផ្ទះលំហែបែបខ្មែរចំនួន៤ខ្នងសង់អំពីឈើ។
លោកអ្នកអាចមកអង្គុយញ៉ាំបាយជាមួយម្ហូបបែបខ្មែរដ៏ឆ្ងាញ់ពិសារ លោកអ្នកក៏អាចស្នាក់នៅ ទីនេះបានផងដែរ ដោយមានការរៀបចំប្រកបដោយផាសុកភាព និងអនាម័យ។ ប្រសិនបើបានមកទីនេះ លោកអ្នកកុំភ្លេចទៅផ្សារក្រមួនជួយជាវសំភារៈសិប្បកម្មតំបាញរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ផង។ ពិតជាមានការភ្ញាក់ផ្អើលស្រុកល្វាឯមមានបង្កប់នូវកន្លែងកំសាន្តដ៏ល្អៗយ៉ាងនេះ។
សូមរំលឹកផងដែរថា តម្លៃដីនៅតំបន់អារិយក្សត្របន្តកើនឡើងបន្ទាប់ពីការបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។ លោកសុខ ឌឺន អ្នកគួកជេដីតំបន់អរិយក្សត្របានឱ្យដឹងថា តម្លៃដីនៅតំបន់អរិយក្សត្រនៅតែកើនឡើងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទោះបីជាមានវិបត្តិកូវីដក៏ដោយ។
លោកបានបន្តទៀតថា តម្លៃដីពេលប្ចុច្បន្ននៅបណ្តោយផ្លូវ៦០ម៉ែត្រមានតម្លៃចន្លោះពី៧០ទៅដល់១៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីលើតាមបណ្តោយផ្លូវ7NG ភាគច្រើនជាផ្លូវធំៗ ដែលមានតម្លៃចន្លោះ៣៥ទៅ៤០ដុល្លារមួយម៉េត្រការ៉េ៕
ប្រសិនបើ លោកអ្នកចង់រកទិញដី ឬអចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញ យកកម្មវិធីទូរស័ព្ទដៃដោយឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633